សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្ងៃទី០៣មេសានេះ បានប្រកាសបន្តផ្តល់ជំនួយថវិកាចំនួន ១,២៦០លានរៀល ដល់បណ្តាខេត្តនានារបស់កម្ពុជា ដើម្បីរៀបចំធ្វើចត្តាឡីស័ក
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសបន្តផ្តល់ជំនួយថវិកាចំនួន ១,២៦០លានរៀល ដល់បណ្តាខេត្តនានារបស់កម្ពុជា ដើម្បីរៀបចំធ្វើចត្តាឡីស័ក។

នេះជាការបញ្ជាក់របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។
លោកជំទាវ យក់ សម្បត្តិ បានបន្តថា សម្រាប់ជំនួយនេះ មានខេត្តចំនួន១៥ ទទួលបានថវិកាសរុបចំនួន ១,២៦០លានរៀល សម្រាប់ត្រៀមរៀបចំធ្វើចត្តាឡីស័ក ពីថ្ងៃទី០៣ ខែមីនានេះ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។
ខេត្តទាំង១៥ ដែលទទួលបានថវិកា ដើម្បីរៀបចំធ្វើចត្តាឡីស័ករួមមាន៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិនខេត្តពោធិ៍សាត់ ខេត្តព្រះវិហារ ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តព្រះសីហនុ និងខេត្តសៀមរាប ៕

