ដំណឹងល្អ ! វ៉ាក់សាំងស៊ីណូហ្វាម និង ស៊ីណូវ៉ាក់ ប្រើនៅកម្ពុជា ត្រូវបាន WHO ទទួលស្គាល់ប្រសិទ្ធភាព

វ៉ាក់សាំងប្រភេទស៊ីណូហ្វាម និង ស៊ីណូវ៉ាក់ ត្រូវបានទទួល ស្គាល់ប្រសិទ្ធភាពដោយអង្គការសុខភាពពិភពលោក បើតាមការបញ្ជាក់របស់លោកស្រីMargaret Harrisដែលជាអ្នកនាំពាក្យរបស់អង្គការសុខភាពពិភព លោក បានចុះផ្សាយដោយ សារពត៌មាន(Reuter)កាលពីថ្ងៃទី៣១ ខែមីនា ។
ជាដំណឹងល្អមួយ ដែលអង្គការ សុខភាពពិភពលោក(WHO) បានទទួលស្គាល់នូវប្រសិទ្ធភាពនៃប្រភេទវ៉ាក់សាំង ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ (វ៉ាក់សាំងប្រភេទតែមួយដែលកំពុងចាក់ឱ្យប្រជាជនកម្ពុជាដោយឥតគិតថ្លៃ) ដែលជាវ៉ាក់សាំងផលិតនៅប្រទេសចិន ហើយគ្រោងនឹងអនុញ្ញាតសម្រាប់ការប្រើប្រាស់បន្ទាន់នៅចុងខែមេសាខាងមុខនេះផងដែរ នៅបណ្តាប្រទេស​កំពុងត្រូវការចាំបាច់។
កាលពីថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ លោកAlejendro Cravioto ដែលជាប្រធានផ្នែកក្រុមអ្នកជំនាញប្រឹក្សាយុទ្ធសាស្ត្រ​នៃអង្គការសុខភាពពិភព​លោក បានធ្វើការថ្លែងក្នុងសារព័ត៌មានដែលក្រុមហ៊ុនវ៉ាក់សុំាងចិនទាំងពីរ( ស៊ីណូហ្វាម និងស៊ីណូវ៉ាក់) បានធ្វើ ការចែករំលែកក្នុងកិច្ចប្រជុំកាលពីសប្ដាហ៍មុន គឺបានបង្ហាញថា វ៉ាក់សុំាងទាំង២នេះ គឺមានប្រសិទ្ធភាពដែល​ស្រប តាមតម្រូវការបស់អង្គការសុខភា​ពពិភពលោក ក្នុងនោះគឺមានប្រសិទ្ធភាពរហូតលើសពី៥០%។
បន្ថែមពីនេះ លោក Alejendro Craviotoបានបញ្ជាក់ថា” ប្រសិទ្ធភាពវ៉ាក់សាំងប្រហែល៥០% ឬ ច្រើន លើសអាចដល់ទៅ៧០% ដែលនេះ គឺជាទិន្នន័យ​ដែលបញ្ជាក់ពីសុវត្តិភាពនៃការចាក់វ៉ាក់សាំងមួយនេះ នឹងមិនបង្កគ្រោះថ្នាក់ ឬផលប៉ះពាល់អ្វី មួយដល់អ្នកចាក់នោះទេ”។
គួរបញ្ជាក់ផងដែរថា កម្ពុជាក៏បានធ្វើការបញ្ជាទិញវ៉ាក់សាំង​ប្រភេទ ស៊ីណូវ៉ាក់ និងបានទទួលវ៉ាក់សាំងនេះកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះផងដែរ ក្នុងនោះគឺមាន វ៉ាក់ សាំងស៊ីណូវ៉ាក់ចំនួន១,៥លានដូស និងវ៉ាក់សាំងស៊ីណូហ្វាមចំនួន៧០ម៉ឺនដូសដែលជាជំនួយបន្ថែមពីចិនក្នុងដំណាក់ កាលទី២មកដល់កម្ពុជានៅថ្ងៃទី៣១ មីនា​ ២០២១៕ អត្ថបទដោយ៖ តឹក ស៊ីថា
អត្ថបទដែលជាប់ទាក់ទង