ក្រសួងសុខាភិបាលនៃកម្ពុជា បានប្រកាសពីករណីមានសរុបចំនួន​ ៦៣នាក់​ ឆ្លងសហគមន៌​ទាំងអស់ ៦៣ នាំចូលម្នាក់

គិតត្រឹមវេលាម៉ោង ៧.០០នាទីព្រឹកថ្ងៃទី០៥​ ខែមេសា​ ឆ្នាំ២០២១​ ក្រសួងសុខាភិបាលនៃកម្ពុជា បានប្រកាសពីករណីមានសរុបចំនួន​ ៦៣នាក់​ (ឆ្លងសហគមន៌​ទាំងអស់ ៦៣) និងមានជាសះស្បេីយ​ ៩៤​នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ២៧៥២នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ៩៧៩នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ១៧៤៧នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​២នាក់​ សរុប​ស្លាប់ ២១នាក់

សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង