អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះធ្វើការអប់រំផ្សព្វផ្សាយ អំពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃច័ន្ទ ទី០៥ ខែមេសា ២០២១នេះ លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងក្រុមប្រតិបត្តិសាខា អនុគណៈកម្មាធិការសាខាស្រុករលាប្អៀរ បានចុះធ្វើការអប់រំផ្សព្វផ្សាយ អំពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រស់នៅភូមិឧទុម្ពរ (វត្តឧទុម្ពរ) និងភូមិ ទួលទ្រា (វត្តព្រះឃ្លាំង) ស្ថិតក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ និងបានចុះផ្សព្វផ្សាយក្នុងផ្សារ និងទីប្រជុំជន។

ក្នុងឱកាសនោះលោកជំទាវ បានសំណូមពរឱ្យបងប្អូន ត្រូវតែចូលរួមអនុវត្តតាមអនុសាសន៍ដ៏មានតម្លៃ របស់សម្តេចតេជោ គឺ៣ការពារ ៣កុំ និង២ ចូលរួម និងគោលការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសហគមន៍គ្មានការរាលដាលជម្ងឺកូវីដ-១៩។

ក្នុងនោះក្រុមការងារក៏បានបិទរូបភាពផ្សព្វផ្សាយរូបភាព ពីការលាងសម្អាតដៃ នៅតាមផ្សារ និងទីប្រជុំជន ស្ថិតក្នុងភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕ ប្រភព៖ រដ្ឋបាលខេត្ត


