ស្នងការខេត្តកំពតចាប់វៃខ្នោះស្នងការរងនគរបាលខេត្តម្នាក់ និងបក្ខពួក២នាក់ ព្រមទាំងរឹបអូសគ្រឿងញៀនជិត ២គីឡូក្រាម!

ខេត្តកំពត៖ ស្នងការរងខេត្តកំពតម្នាក់ឈ្មោះ អ៊ឹម ឈួន អាយុ៥១ឆ្នាំ (រូបអាវពណ៌ក្រហម) និងបក្ខពួក ២នាក់ទៀតឈ្មោះ កែវ ទិត្យមេសា ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ ហុង គា ភេទប្រុស អាយុ៦១ឆ្នាំ ត្រូវបានចាប់ខ្លួន ។
ការចាប់ឃាត់ខ្លួននេះបានប្រព្រឹត្តទៅនៅវេលាម៉ោង ៩យប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តផ្សារ ខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចដកហូតបានសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់ ១៧៣៨.៣៣ក្រាម (ជិត២គីឡូក្រាម) ។ by Chum Phearum



