សាខាកាកបាទក្រហមកម្ពុជាខេត្តកែប អំពាវនាវរកសប្បុរសជនចូលរួមប្រយុទ្ធនឹងជំងឺ Covid 19 និងកសាងភាពធន់របស់សង្គមជាតិ
ខេត្តកែប៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប បានចេញសេចក្តីអំពាវនាវ អំពាវនាវដល់ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជនទាំងអស់ ចូលរួមសហការជាមួយកាកបាទក្រហមកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺ Covid.19 និងកសាងភាពធន់របស់សង្គមជាតិ ។
គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្រេចផ្អាកការប្រារព្ធពីធីអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២១ ស្របតាមអនុសាសន៍៤ចំណុច ដ៏ខ្ពង់ខ្ពស់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឋិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទាក់ទងជាមួយស្ថានភាពនៃការរាតត្បាតរបស់ជំងឺកូវីដ-១៩ លើពិភពលោកនាពេលបច្ចុប្បន្ននេះ។
ក្នុងសេចក្តីអំពាវនាវនេះ ក៏បានបញ្ជាក់ថា ទោះបីជាពុំមានការប្រារព្ធមិទ្ទិញក៏ដោយ សាខាកាកបាទក្រហមកម្ពុជាខេត្តកែប នៅតែបន្តស្វាគមន៍ការចូលរួមជាវិភាគទាន ពីសំណាក់សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនមកពីគ្រប់មជ្ឍដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជនដូចបានធ្វើកាលពីឆ្នាំ២០២០ កន្លងមកដែរ ៕ ប្រភពព័ត៌មានខេត្ត