ក្រសួងសុខាភិបាលនៃកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ១១៣នាក់ (ឆ្លងសហគមន៌ទាំងអស់)
រហូតដល់ម៉ោង ៧:០០ព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ១១៣នាក់ (ឆ្លងសហគមន៌ទាំងអស់) និងមានជាសះស្បេីយ ៩០នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៣០២៨នាក់ ចំនួនសំរាកពេទ្យ ១ ០៨៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១៩១៤នាក់ និងស្លាប់ថ្មី ២នាក់ សរុបស្លាប់ ២៤នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ពិសេសត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង(CDC)បានធ្វេីតេស្តចំនួន ៧៥០៦៦៧ ស្មេីនឹង ៤៤៣១៦ក្នុង១លាននាក់
ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ 115




