ហានិភ័យខ្ពស់ហើយបងប្អូន!!! ក្រសួងសុខាភិបាលនៃកម្ពុជារកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥៧៦នាក់ (ឆ្លងសហគមន៌ទាំងអស់)
គិតត្រឹមវេលាម៉ោង ០៧:០០ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃកម្ពុជារកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥៧៦នាក់ (ឆ្លងសហគមន៌ទាំងអស់) និងមានជាសះស្បេីយ ៧០នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៣៦០៤នាក់ ចំនួនសំរាកពេទ្យ ១៥៥១នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១៩៨៤នាក់ និង ស្លាប់សរុប ២៤នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ 115៕