រដ្ឋបាលរាជធានីភំ្នពេញ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិទ្រុងមាន់

ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើការបិទខ្ទប់តំបន់នេះរយៈពេល ២សប្តាហ៍ ព្រោះតំបន់នេះមានការឆ្លងរាលដាលនៃជំងឺកូវីដ.១៩។ អំណោយដែលទទួលបានរួមមានអង្ករ១ប៉ាវ(២៥គីឡូ) មី១កេស ត្រីខ ២០កំប៉ុង និងថវិកាចំនួន ៣០មុឺនរៀលក្នុងមួយគ្រួសារ ដែលជំហានដំបូងចែកបាន ៥០០គ្រួសារ ជាគ្រួសារបងប្អូនកម្មករ កម្មការិនីរោងចក្រ ដែលកំពុងធ្វើចត្តាឡីស័ក។
រដ្ឋបាលរាជធានីភំ្នពេញនឹងធ្វើការចែកជាបន្តបន្ទាប់ជូនឱ្យដល់គ្រប់ក្រុមគ្រួសារ៕













