នៅតែច្រើនដដែលទេ!!! ក្រសួងសុខាភិបាលនៃកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ថ្មី សរុបចំនួន ១៥៧នាក់
គិតត្រឹមវេលាម៉ោង ០៧:០០នាទីព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃកម្ពុជារកឃេីញករណីជំងឺកូវីដ-១៩ថ្មី សរុបចំនួន ១៥៧នាក់ (ឆ្លងសហគមន៌: ១៥៦ និងនាំចូល: ១) និងមានជាសះស្បេីយ ៧២នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤២៣៨នាក់ ចំនួនសំរាកពេទ្យ ២០៥២នាក់ និងចំនួនជាសះស្បេីយសរុបកេីន ២១៥២នាក់ និង ស្លាប់ថ្មី ៣នាក់ សរុបស្លាប់ ២៩នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។