ក្រសួងសុខាភិបាលប្រកាសដាក់វិធានការច្បាប់លើបណ្តាញគណនីឈ្មោះ ១.Jivista Go Healthy, ២. Jivista Cambodia, ៣. Jivista Supplement Cambodia
ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់គណនីបណ្ដាញសង្គមហ្វេសប៊ុកចំនួន ៣ ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព JIVISTA គ្មានលេខបញ្ជីការពីក្រសួងសុខាភិបាល ។
ក្រសួងសុខាភិបាល បានប្រកាសជូនដំណឹងដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុកដែលមានគណនីឈ្មោះ :
១.Jivista Go Healthy, ២. Jivista Cambodia, ៣. Jivista Supplement Cambodia, គ្មានលេខបញ្ជីការនិងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។
អនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងឱសថតម្រូវឲ្យផលិតផលបំប៉នសុខភាពគ្រប់ប្រភេទក្នុងប្រទេសកម្ពុជាត្រូវមានលេខទិដ្ឋាការ ឬ បញ្ជីការ ពីក្រសួងសុខាភិបាលហើយរាល់ការផ្សព្វផ្សាយលទ្ធផលទាំងនោះត្រូវបានការិយាល័យពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកទាំងឡាយណា ដែលផ្សព្វផ្សាយលក់ផលិតផលលក់ ផ្ទុយពីច្បាប់ស្ដីពីច្បាប់វិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន ។


