Detail Top Banner

លោក ឆាយ ធារ៉េន អនុប្រធានគណៈកម្មការផ្សារអូរឫស្សី បានចេញសេចក្តីបកស្រាយបំភ្លឺ ពីករណីទៅយកសំណក់លើកទី១ នៅវិទ្យាល័យបាក់ទូក រួចបន្តដំណើរទៅផ្ទះ

លោក ឆាយ ធារ៉េន អនុប្រធានគណៈកម្មការផ្សារអូរឫស្សី បានចេញសេចក្តីបកស្រាយបំភ្លឺ ពីករណីកាសែត គេហទំព័រមួយចំនួនបានសរសេរវាយប្រហារលោក ដែលមានន័យដើមទាំងស្រុងថា ៖
“សេចក្តីបកស្រាយបំភ្លឺ.
ខ្ញុំបាទឈ្មោះ ឆាយ ធារ៉េន ភេទប្រុស អាយុ.៤៣.ឆ្នាំ មានទីលំនៅស្ថិតនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង សព្វថ្ងៃខ្ញុំបាទបំរើការងារនៅផ្សារអូរឫស្សី តួនាទីជាអនុប្រធានគណៈកម្មការផ្សារអូរឫស្សី និងបានស្នាក់នៅកន្លែងការងារ ដោយសារតែបញ្ហាកូវីដ-១៩បានរីករាលដាលដល់ផ្សារអូរឫស្សី ធ្វើឲ្យអាជីវករ សន្តិសុខមួយចំនួនមានវិជ្ជមានកូវីដ-១៩ ទើបរដ្ឋបាលសាលារាជធានីភ្នំពេញសម្រេចឲ្យបិទទីផ្សារបណ្ដោះអាសន្នមួយរយៈពេល និងឲ្យគណៈកម្មការផ្សារ បុគ្គលិក សន្តិសុខទាំងអស់ត្រូវទៅសំណាក និងធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ . ទើបនៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ខ្ញុំបាទបានទៅយកសំណក់លើកទី១ នៅវិទ្យាល័យបាក់ទូក រួចបន្តដំណើរទៅផ្ទះនៅឯខេត្តកំពង់ឆ្នាំង ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ ខ្ញុំនៅផ្ទះដោយឡែកទេ ។ ខ្ញុំបាទមិនមានចេតនាចង់រត់គេចពីការធ្វើចត្តាឡីនោះទេ សូមបងប្អូនប្រជាពលរដ្ឋ និងអ្នកសារពត៌មានទាំងអស់កុំមានការយល់ច្រឡំ ! ! ! សូមអរគុណ ! ! ! 🙏 🙏 🙏
អត្ថបទដែលជាប់ទាក់ទង