ប្រុងប្រយ័ត្នខ្ពស់ណាបងប្អូន!!! ក្រសួងសុខាភិបាលនៃកម្ពុជា រកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ២៧៧នាក់ (ឆ្លងសហគមន៌ទាំងអស់)

គិតត្រឹមវេលាម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃកម្ពុជា រកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ២៧៧នាក់ (ឆ្លងសហគមន៌ទាំងអស់) និងមានជាសះស្បេីយ ៦០នាក់ ចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤៥១៥នាក់ ចំនួនសំរាកពេទ្យ ២២៦៨នាក់ និងចំនួនជាសះស្បេីយសរុបកេីន ២២១២នាក់ និងស្លាប់ថ្មី ១នាក់ សរុបស្លាប់ ៣០នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។




