ក្រសួងសុខាភិបាលកម្ពុជារកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ១៨១នាក់ ឆ្លងសហគមន៌ ១៧៨ និងនាំចូល ៣
គិតត្រឹមវេលាម៉ោង ០៧:០០ព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជារកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ១៨១នាក់ (ឆ្លងសហគមន៌: ១៧៨ និងនាំចូល: ៣) និងមានជាសះស្បេីយ ៤០នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤៦៩៦នាក់ ចំនួនសំរាកពេទ្យ ២៤០៦នាក់ និងចំនួនជាសះស្បេីយសរុបកេីន ២២៥២នាក់ និង ស្លាប់ថ្មី ៣នាក់ សរុបស្លាប់ ៣៣នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។




