ក្រសួងសុខាភិបាល ប្រកាសច្រានចោលផេកហ្វេសបុកបន្លំ ជាទំព័រហ្វេសបុករបស់ក្រសួងសុខាភិបាល

ក្រសួងសុខាភិបាល បានប្រកាសច្រានចោលទាំងស្រុងនូវទំព័រហ្វេសបុកដែលមានអាន់ខោនឈ្មោះថា “ក្រសួងសុខាភិបាលCOVID-19″ ដែលមានដាក់រូបលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន (ដូចរូបខាងក្រោមនេះ) មិនមែនជាផេកផ្លូវការរបស់ក្រសួងនោះឡេីយ គឺជាផេចបន្លំទេ។
ក្រសួង ស្នេីសុំអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់ការជាបន្ទាន់ផង។ រាល់ការផ្សាយក្នុងទំព័រនេះ ក្រសួង មិនទទួលខុសត្រូវឡេីយ។ ដូច្នេះ សូមសាធារណជន មេត្តាកុំជឿលេីការផ្សាយក្នុងទំព័រនេះឱ្យសោះ ។ ទំព័រផ្លវការរបស់ក្រសួង គឺមានឈ្មោះ “ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានធេកព៌ណខៀវ” និងមានរូបអគារក្រសួងសុខាភិបាល មានរូបភាពដូចបង្ហាញជូនខាងក្រោមនេះស្រាប់៖

