រដ្ឋបាលខេត្តស្វាយរៀង ប្រកាសពីករណីវិជ្ជមានជំងឺកូវីដ១៩លើ បុគ្គលចំនួន ២នាក់ និងប៉ះពាល់ផ្ទាល់ ៨នាក់
រដ្ឋបាលខេត្តស្វាយរៀង ប្រកាសពីករណីវិជ្ជមានជំងឺកូវីដ១៩លើ បុគ្គលចំនួន០២នាក់ និងប៉ះពាល់ផ្ទាល់ ៨នាក់ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ហើយសូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងខាងលើ គិតចាប់ពីថ្ងៃទី៣១ មីនា ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព។