ក្រសួងសុខាភិបាលរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ២៦២នាក់ ឆ្លងសហគមន៌ទាំងអស់
រហូតដល់ម៉ោង ០៧:០០នាទីព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ២៦២នាក់ (ឆ្លងសហគមន៌ទាំងអស់) និងមានជាសះស្បេីយ ៧៤នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៥៤៨០នាក់ ចំនួនសំរាកពេទ្យ ៣០៤៤នាក់ និងចំនួនជាសះស្បេីយសរុបកេីន ២៣៩៣នាក់ និង ស្លាប់ថ្មី ២នាក់ សរុបស្លាប់ ៣៨នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។





