ក្រុមហ៊ុនឯកជន២ ផ្តល់ជូនខ្ញីទឹកឃ្មុំ និងបន្លែផ្លែឈើជាច្រើនកេសជូនរដ្ឋបាលរាជធានី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩


ភ្នំពេញ៖ ក្រុមហ៊ុនឯកជន២ គឺក្រុមហ៊ុន KINO Care Cambodia និង ក្រុមហ៊ុនលីលីហ្វូត អុិនដាសទ្រី ខូអិលធីឌី នាព្រឹកថ្ងៃទី១៨មេសានេះ បាននាំយក ខ្ញីទឹកឃ្មុំចំនួន១០កេស និងបន្លែផ្លែឈើក្រៀុមចំនួន ៥០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះ កំពុងឆ្លងយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។
​​​​ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនទាំង២ ដែលបានចូលរួមចំណែកបានទាន់ពេលវេលា តាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបានអំណោយ យកទៅចែកជូនបងប្អូនប្រជាពលរដ្ឋយើងដែលកំពុងជាប់ធ្វើចត្តាឡីស័ក តាមមូលដ្ឋាន និងតាមលំនៅដ្ឋានជាច្រើនគោលដៅក្នុងរាជធានីភ្នំពេញ ដែលត្រូវការជំនួយឧបត្ថម្ភជាចាំបាច់។
កាយវិការរបស់ក្រុមហ៊ុនទាំង២ ពិតជាបានរួមចំណែកដោះ ស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីសក័នៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង