ក្រសួងសុខាភិបាលកម្ពុជារកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦១៨នាក់ ឆ្លងសហគមន៌ទាំងអស់

គិតត្រឹមវេលាម៉ោង ១២:៣០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជារកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦១៨នាក់ (ឆ្លងសហគមន៌ទាំងអស់) និងមានជាសះស្បេីយ ៦០នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៦៣៨៩នាក់ ចំនួនសំរាកពេទ្យ ៣៨៦៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន ២៤៧៦នាក់ និង ស្លាប់ថ្មី ៤នាក់ សរុបស្លាប់ ៤៣នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ៨១៨០០៦ ស្មេីនឹង ៤៨៦៩០ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115





