មនុស្ស២ក្រុម មានគ្នា៦នាក់ រស់នៅក្នុងខណ្ឌឫស្សីកែវ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយជួបជុំផឹកស៊ី ល្មើសច្បាប់ប្រឆាំងកូវីដ-១៩

ភ្នំពេញ៖ មនុស្ស២ក្រុម មានគ្នា៦នាក់ រស់នៅក្នុងខណ្ឌឫស្សីកែវ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅម៉ោង៦:០០ ល្ងាចនេះ ក្រោយជួបជុំផឹកស៊ី ល្មើសពីច្បាប់ប្រឆាំងកូវីដ-១៩ នេះបើយោងតាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បុរសទាំង៦រូបខាងលើ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អធិការនគរបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងទៅចាប់ឃាត់ខ្លួនភ្លាមៗ ដើម្បីមកអនុវត្តតាមនីតិវិធីច្បាប់៕
