រសួងសុខាភិបាលរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦២៤នាក់ (ឆ្លងសហគមន៌ទាំងអស់)

គឹតត្រឹមវេលាម៉ោង 0៧:០០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦២៤នាក់ (ឆ្លងសហគមន៌ទាំងអស់) និងមានជាសះស្បេីយ ៤៨នាក ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៧០១៣នាក់ ចំនួនសំរាកពេទ្យ ៤៤៣៨នាក់ និងចំនួនជាសះស្បេីយសរុបកេីន ២៥២៤នាក និង ស្លាប់ថ្មី ២នាក់ សរុបស្លាប់ ៤៥នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ.១៩ ដំបូងបំផុត នៅថ្ងៃទី ២៧ មករា ២០២០ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115




