ក្រសួងសុខាភិបាលនៃកម្ពុជារកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៣១នាក់ (ឆ្លងសហគមន៌: ៤២៩ និងនាំចូល: ២)
រហូតដល់ម៉ោង ០៧:០០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃកម្ពុជារកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៣១នាក់ (ឆ្លងសហគមន៌: ៤២៩ និងនាំចូល: ២) និងមានជាសះស្បេីយ ៣១នាក់ ចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៧៤៤៤នាក់ ចំនួនសំរាកពេទ្យ ៤៨៣៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន ២៥៥៥នាក់ និង ស្លាប់ថ្មី ៤នាក់ សរុបស្លាប់ ៤៩នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។





