ក្រសួងសុខាភិបាលនៃកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៤៦នាក់ (ឆ្លងសហគមន៌ទាំងអស់)
គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៤៦នាក់ (ឆ្លងសហគមន៌ទាំងអស់) និងមានជាសះស្បេីយ ១៣០នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៨១៩៣នាក់ ចំនួនសំរាកពេទ្យ ៥២០៤នាក់ និងចំនួនជាសះស្បេីយសរុបកេីន ២៩២៤នាក់ និង ស្លាប់ថ្មី ៥នាក់ សរុបស្លាប់ ៥៩នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយចាំបាច់ត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។




