ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៥៥នាក់ (ឆ្លងសហគមន៌ទាំងអស់)
រហូតដល់ម៉ោង ០៧:០០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៥៥នាក់ (ឆ្លងសហគមន៌ទាំងអស់) និងមានជាសះស្បេីយ ២២៤នាក់ អ្នកស្លាប់សរុប ៦១នាក់។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៨៨៤៨នាក់ ចំនួនសំរាកពេទ្យ ៥៦៣៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៣១៤៨នាក់ និង ស្លាប់ថ្មី ៥នាក់ សរុបស្លាប់ ៥៩នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115





