រដ្ឋបាលខណ្ឌឫស្សីកែវ សម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារចំនួន៣ទីតាំងបន្ថែមទៀត
រដ្ឋបាលខណ្ឌឫស្សីកែវ សម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារចំនួន៣ទីតាំងបន្ថែមទៀត ក្នុងខណ្ឌឫស្សីកែវដូចខាងក្រោម៖
១-ផ្សារគីឡូម៉ែត្រលេខ៦(ផ្សារឆេកូ)ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦
២-ផ្សារតូចទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១
៣-ផ្សារច្រាំងចំរេះក្នុងសង្កាត់ច្រាំងចំរេះទី២
គិតចាប់ពី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩៕




