អបរសារទរ! កម្ពុជានឹងជាធ្វើម្ចាស់ផ្ទះការប្រកួតរ៉ូបូតអន្តរជាតិ ABU Robocon 2023(Cambodia to host ABU Robocon 2023!)

ទូរទស្សន៍ជាតិកម្ពុជា តាមរយៈក្រសួងព័ត៌មាន មានមោទនភាព ក្នុងការទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើជាម្ចាស់ ផ្ទះការប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិ កម្រិតអាស៊ីប៉ាស៊ីភិច ABU Robocon លើកទី២២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

កម្មវិធីការប្រកួតប្រជែងកម្រិតអន្តរជាតិនេះ ពិតជាបង្ហាញអំពីការយក ចិត្តទុកដាក់លើកស្ទួយវិស័យបច្ចេកវិទ្យារ៉ូបូត ពីរាជរដ្ឋបាភិបាលកម្ពុជា ចំពោះនិស្សិតកម្ពុជា ដែលជាធនធនមនុស្សដ៏សំខាន់ ជាពិសេស ជាការផ្លាស់ប្តូរបទពិសោធន៍បច្ចេកវិទ្យារ៉ូបូតមកពីបណ្តាប្រទេសជឿនលឿនក្នុងទ្វីបអាស៊ី។

សូមបញ្ជាក់ កម្មវិធីការប្រកួតរ៉ូបូតនេះ ជាការប្រកួតរ៉ូបូតដែលផលិត ដោយក្រុមនិស្សិតកម្រិតឧត្តមសិក្សា ហើយយកមកប្រកួតតតាំងលើ ទីលានក្រោមវិញ្ញាសានៃឆ្នាំនីមួយ ដែលសមាសភាពមានមកពី ប្រទេសជាង២០ នៅទ្វីបអាស៊ី។ កម្មវិធីនេះ បានប្រារព្ធឡើងដំបូងនៅ ឆ្នាំ២០០២ តែដោយឡែកកម្ពុជា ទើបតែបានចូលរួមចាប់តាំងពីឆ្នាំ២០១៧ មក ប៉ុន្តែកម្ពុជា បានទទួលបានជ័យលាភីលេខ៣ និងជ័យលាភី កិត្តិយសផ្នែក ស្ទើររៀងរាល់ឆ្នាំ។
យើងសង្ឃឹមថា ក្រុមរ៉ូបូតកម្ពុជានឹងទទួលបានលទ្ធផលនាការ ប្រកួតនៅឆ្នាំ២០២៣។ ដោយ ទទក
