ក្រសួងសុខាភិបាលនៃកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥១១នាក់

គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥១១នាក់ (ឆ្លងសហគមន៌: ៥១៩ នាំចូល: ២) និងមានជាសះស្បេីយ ៦២នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៩៣៥៩នាក់ ចំនួនសំរាកពេទ្យ ៦០៧២នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៣២១០នាក់ និង ស្លាប់ថ្មី ១០នាក់ សរុបស្លាប់ ៧១នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។





