ក្រសួងសុខាភិបាលនៃកម្ពុជារកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦១៦នាក់ (ឆ្លងសហគមន៌ទាំងអស់)
គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃកម្ពុជារកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦១៦នាក់ (ឆ្លងសហគមន៌ទាំងអស់) និងមានជាសះស្បេីយ ១៩០នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៩៩៧៥នាក់ ចំនួនសំរាកពេទ្យ ៦៤៩៥ និងចំនួនជាសះស្បេីយសរុបកេីន ៣៤០០នាក់ និង ស្លាប់ថ្មី ៣នាក់ សរុបស្លាប់ ៧៤នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
នាយកដ្ឋានបង្កានិងទប់ស្កាត់ជម្ងឺឆ្លងបានធ្វេីតេស្តចំនួន ៨៦៤៦៨៥ ស្មេីនឹង ៥១៤៦៩ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។





