សែនគោរព ឯកឧត្តមបណ្ឌិតចិត្តធម៌ ម៉ុង ឫទ្ធី និងលោកជំទាវប្រហុក បន្តជួយរដ្ឋបាលខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ចិត្តធម៌ និងលោកជំទាវប្រហុក បន្តជួយរដ្ឋបាលខេត្តព្រះសីហនុ ” ដេីម្បីជួយរំលែកការលំបាកផ្នែកម្ហូបអាហារ របស់រដ្ឋបាលខេត្តព្រះសីហនុ ថ្ងៃនេះខ្ញុំបានសម្រេចចាប់ផ្តេីមជួយជ្រូក ៣ក្បាលស្មើនឹង ៣៣៦គីឡូក្រាម និងពងទាចំនួន១,០០០គ្រាប់ សម្រាប់ផ្គត់ផ្គង់ឲ្យក្រុមចុងភៅចំអិនជូនកងកម្លាំងប្រមាណជា៤០០នាក់ រួមជាមួយនិងអ្នកជំងឺប្រមាណជា១០០០នាក់។
បេីតាមការឲ្យដឹងពីតំណាងសាលាខេត្តព្រះសីហនុថា សម្រាប់មួយថ្ងៃៗមានតម្រូវការសាច់ជ្រូកជាមធ្យម៣០០គីឡូក្រាម និងពងទាចំនួន១០០០គ្រាប់ យកមួយថ្ងៃខានមួយថ្ងៃ ជំហានទី១ខ្ញុំសម្រេចចិត្តជួយ៥លេីកសិន គឺជ្រូក១៥ក្បាលប្រមាណជា១៥០០គីឡូក្រាម និងពងទា៥០០០គ្រាប់ បេីសភាពការណ៍ជំងឺឆ្លងកូវីដ-១៩នេះមិនបានធូរស្បើយទេ នោះខ្ញុំនិងបន្តជួយបន្ថែមទៀត ខ្ញុំសូមអរគុណច្រើនខ្លាំងណាស់ចំពោះឯកឧត្តម គួច ចំរេីន អភិបាលគណៈអភិបាលខេត្តព្រះសីហនុ ដែលបានយល់ព្រមទទួលយកអំណោយនេះ ។ “





