ស្ថិតក្នុងភាពប្រកាសអាសន្នដដែលទេបងប្អូន ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងថ្មី ៥៨០នាក់ទៀត
ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងថ្មី ៥៨០នាក់ទៀត និងជាសះស្បើយ ១៧៧នាក់ ករណីឆ្លងសហគមន៍ ៥៧៩នាក់ អ្នកដំណើរពីបរទេស ១នាក់ ។
ក្នុងនោះភ្នំពេញមាន ៣៣៧នាក់ ខេត្តព្រះសីហនុ ៩១នាក់ ខេត្តបន្ទាយមានជ័យ ៩១នាក់ ខេត្តកណ្ដាល ៥១នាក់ ខេត្តកំពង់ធំ ២នាក់ ខេត្តព្រៃវែង ២នាក់ ខេត្តស្វាយរៀង ១នាក់ ខេត្តត្បូងឃ្មុំ នាក់ ខេត្តកែប ១នាក់ ខេត្តកំពង់ឆ្នាំង ១នាក់ និងខេត្តកំពង់ស្ពឺ ១នាក់ ។
គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងសរុប ១០៥៥៥នាក់ អ្នកជាសះស្បើយសរុប ៣៥៧៧នាក់ ហើយអ្នកកំពុងព្យាបាល ៦៨៩២នាក់ និងអ្នកស្លាប់សរុប ៧៩នាក់ ។





