ការល្មើសនឹងវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក និងចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ គឺជាអំពើខុសច្បាប់!
នៅពេលនេះ បុគ្គលឈ្មោះ លាន់ ឡា ហៅ ឡា ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ដោយសារតែបុគ្គលនេះ៖
១. ក្រោយយកសំណាក ធ្វើតេស្ដរកមេរោគកូវីដ-១៩ រួចហើយ គ្រូពេទ្យតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃនៅផ្ទះរង់ចាំលទ្ធផល តែបែរជាដើរហើរទៅស្ទឹម ស្ប៉ា ក្លឹបហាត់ប្រាណ និងទៅចូលរួមពិធីមង្គលការនៅខេត្តកំពត។
២. ក្រោយគ្រូពេទ្យទាក់ទងទៅប្រាប់ថា វិជ្ជមានកូវីដ-១៩ រួចមក បុគ្គលរូបនេះ បានបបួលមិត្តភក្តិចំនួន ៥នាក់ ជិះឡានត្រឡប់មកភ្នំពេញវិញ។
អំពើល្មើសរបស់បុគ្គលឈ្មោះ លាន់ ឡា បានធ្វើឲ្យប្រជាពលរដ្ឋចំនួន ២០០នាក់ ត្រូវធ្វើចត្តាឡីស័ក និងមនុស្សចំនួន ៣នាក់ ជិះឡានជាមួយនៅពេលនោះ ឆ្លងមេរោគកូវីដ១៩។
មាត្រា៩ នៃច្បាប់*៖ បទចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ៥ ឆ្នាំ ទៅ ១០ឆ្នាំ។
មាត្រា១៣ និងកថាខណ្ឌ ៣ មាត្រា ២២ នៃអនុក្រឹត្យ*៖ បុគ្គលដែលមិនអនុវត្តកាតព្វកិច្ចក្នុងពេលធ្វើចត្តាឡីស័កត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ៥ សែនរៀល ទៅ ២លានរៀន។
ច្បាប់*៖ ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត
អនុក្រឹត្យ*៖ អនុក្រឹត្យស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។