ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥០៨នាក់ទៀតហើយ (ឆ្លងសហគមន៌ទាំងអស់)

គិតត្រឹមវេលាម៉ោង ៧.០០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាកលនៃកម្ពុជា ប្រកាសពីការរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥០៨នាក់ (ឆ្លងសហគមន៌ទាំងអស់) និងមានជាសះស្បើយ ១២៧នាក់ ចំនួនករណីជំងឺកូវីដ-១៩សរុបកើន ១១០៦៣នាក់ ចំនួនសំរាកពេទ្យ ៧២៧០នាក់ និងចំនួនជាសះស្បើយសរុបកើន ៣៧០៤នាក់ និង ស្លាប់ថ្មី ៣នាក់ សរុបស្លាប់ ៨២នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ព៍ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។





