លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ អ្នកឈឺ កេីតទុក្ខ អ្នកស្លាប់ បាត់មុខ អ្នកជា ត្រេកអរ តែសម្រាប់បុគ្គលគ្រប់រូប សភាពមួយណាក៏មិនចង់ជួបដែរ

ភ្នំពេញ៖ ក្នុងបរិបទនៃការវាយលុករបស់វីរុសកូវីដ-១៩ អ្នកឈឺ កេីតទុក្ខ អ្នកស្លាប់ បាត់មុខ អ្នកជា ត្រេកអរតែសម្រាប់បុគ្គលគ្រប់រូប សភាពមួយណាក៏មិនចង់ជួបដែរ អ្វីដែលយេីងចង់បានគឺ មិនមានអ្នកឈឺ មិនមានអ្នកស្លាប់ និងបេីមិនមានអ្នកឈឺហេីយ ក៏មិនចាំបាច់មានអ្នកជាដោយសារជំងឺកូវីដ-១៩ នេះដែរ។ វិធានការ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ + នៅផ្ទះ (បេីមិនមានការចាំបាច់ត្រូវចេញក្រៅផ្ទះ) ជាអាវុធដ៏ស័ក្តសិទ្ធសម្រាប់លោកអ្នក ឈ្នះសត្រូវអត់ស្រមោលកូវីដ-១៩។
សូមចងចាំ និងអនុវត្តទាំងអស់គ្នាក្នុងស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក និងសូមឱ្យមានសុខភាពល្អទាំងអស់គ្នា ចៀសផុតនូវការឆ្លងជំងឺដ៏កាចសាហាវនេះ។
សូមអរគុណនូវរាល់ការអនុវត្តន៍វិធានការការពារខាងលេីនេះ ដេីម្បីចៀសផុតពីជ្រោះមហន្តរាយសុខភាពសាធារណ: និងសេដ្ឋកិច្ចទាំងអស់គ្នា។
អត្ថបទខ្លីនេះ ក្រេីនរំលឹកដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក-១៩





