ក្រសួងសុខាភិបាលប្រកាសពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៨៨០នាក់
រហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៧.០០មាទីព្រឹក ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៨៨០នាក់ (ឆ្លងសហគមន៌ទាំងអស់) និងមានជាសះស្បេីយ ២៨៨នាក់ ចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១២៦៤១នាក់ ចំនួនសំរាកពេទ្យ ៨១១៩នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៤៩៨៦នាក់ និងស្លាប់ថ្មី ៣នាក់ សរុបស្លាប់ ៩១នាក់ (ឆ្លងក្នុងភ្នំពេញ ៥១៨នាក់ ខេត្តព្រះសីហនុ ១៨៧នាក់ ខេត្តកណ្តាល ៧៣នាក់ ខេត្តកំពង់ចាម ៣៩នាក់ ខេត្តបន្ទាយមានជ័យ ៣៦នាក់ ខេត្តកំពង់ស្ពឺ ៩នាក់ ខេត្តតាកែវ ៥នាក់ ខេត្តកំពុងធំ ៤នាក់ ខេត្តកំពង់ឆ្នាំង ៣នាក់ ខេត្តព្រៃវែង ២នាក់ ខេត្តពោធិសាត់ ១នាក់ ខេត្តកោះកុង ១នាក់ ខេត្តសៀមរាប ១នាក់ ខេត្តត្បូងឃ្មុំ ១នាក់ )។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នូវការរក្សាការឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ៩០០៤៤៧ ស្មេីនឹង ៥៣៥៩៨ ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115 ។