សមត្ថកិច្ចនគរបាលប្រឹងជួយរាជរដ្ឋាភិបាលការពារកុំឲ្យឆ្លងកូវីដ.១៩ យុវជនប្រុសស្រី៤នាក់ ប្រឹងជួញដូរថ្នាំឆ្កួត(ថ្នាំញៀន)

ខេត្តកណ្តាល៖ ហេតុការណ៍កើតឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២៣.៣០នាទីយប់ នៅចំណុចលើផ្លូវបេតុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យចំនួន ៤នាក់ ៖
១.ឈ្មោះ ទន ចាន់នី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ ក្រុងភ្នំពេញ មុខរបរលក់បន្លែ (ឃាត់ខ្លួន)

២.ឈ្មោះ ថា រចន្នី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្នេហ៍ ឃុំធាយស្រុកបាភ្នំ ខេត្តព្រៃវែង សព្វថ្ងៃស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ(ឃាត់ខ្លួន)

៣.ឈ្មោះ លី គឹមស្រៀង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ នៅភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ(ឃាត់ខ្លួន)

៤.ឈ្មោះ សុខ ធាវី ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ នៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ក្រុងភ្នំពេញ សព្វថ្ងៃស្នាក់នៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ(ឃាត់ខ្លួន) ។

វត្ថុតាងចាប់យករួមមានម៉ូតូ ២គ្រឿង ម៉ាកBEAT ពណ៌(ស)លាយផ្កាឈូកពាក់ផ្លាកលេខ ភ្នំពេញ ១HU-៥៦៦៧ និង១គ្រឿងទៀតម៉ាក C១២៥សេរីឆ្នាំ២០២១ ពណ៏ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ១TS-៣៣៥៧ និងសារធាតុញៀនចំនួន ៦កញ្ចប់ធំ ទូរស័ព្ទចំនួន ៤គ្រឿង។
សូមបញ្ចាក់ថា បើយោងតាមសមត្ថកិច្ចឲ្យដឹងមុនពេលកើតហេតុខាងលើលោកមេភូមិដើមគរបានដឹកនាំកម្លាំងប្រជាការពារចុះល្បាតតាមមូលដ្ឋាន ហើយក៍ប្រទះឃើញជនសង្ស័យចំនួន ៤នាក់ ដោយមានការសង្ស័យក៍ឃាត់សួរនាំ រួចរាយការណ៍ជួនលោកមេប៉ុស្តិ៍ នាំកម្លាំងចុះទៅដល់ចំណុចកើតហេតុរួចនាំជនសង្ស័យទាំង ៤នាក់យកមកប៉ុស្តិ៍ធ្វើការឆែកឆេរតែរកមិនឃើញមានវត្ថុតាងអ្វីឡើយ រយៈពេល ៥នាទីក្រោយមកលោកមេភូមិដើមគរបានរាយការណ៍តាមរយៈទូរស័ព្ទមកលោកមេប៉ុស្តិ៍ថាបានរកឃើញថ្នាំញៀនចំនួន ១ថង់ ស្មើរហ្នឹង ៦កញ្ចប់ធំ ដែលលាក់ទុកនៅក្រោមដុំថ្មកន្លែងឈ្មោះ សុខ ស្រីវី អង្គុយលើ រួចលោកមេប៉ុស្តិ៍បានរាយការណ៍មកលោកអធិការនាំជនសង្ស័យរួមហ្នឹងវត្ថុតាងមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កសាងសំណរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
