ប្រជាពលរដ្ឋ ២០០គ្រួសារក្រីក្រ ទទួលជំនួយមនុស្សធម៌ពី ឯកឧត្ដម ស្រី ចាន់ថន អនុប្រធាន ក្រុមការងារបក្សចុះជួយសង្កាត់កំពង់សំណាញ់
ឯកឧត្ដម ស្រីចាន់ថន អនុប្រធាន ក្រុមការងារបក្សចុះជួយសង្កាត់កំពង់សំណាញ់ និងក្រុមការងារភូមិទាំង៦ ព្រមទាំងថ្នាក់ដឹកនាំមូលដ្ឋានសង្កាត់ បានចុះផ្ដល់ជំនួយដល់គ្រួសារក្រីក្រ ចំនួន២០០គ្រួសារ ដោយបែងចែកជា២០ក្រុមតូចៗ និងបានអនុវត្តយ៉ាងត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។
គ្រួសារនីមួយៗទទួលបាន ៖
១-អង្ករ ១០គីឡូក្រាម
២-មី ២៥កញ្ចប់
៣-ត្រីខ ១យួរ
៤-ទឹកត្រី ១យួរ
៥-ទឹកស៊ីអ៉ីវ ១យួរ និង
៦-ត្រីងៀត ១គីឡូក្រាម។
ផ្ដល់សម្ភារ:បន្ថែមដល់គណបក្សសង្កាត់ទុកប្រេី រួមមាន:
១-ត្រីខ ២០កេស (២០០យួរ)
២-ម៉ាស់ ២៥០០០ម៉ាស់ (៥០០ប្រអប់)
៣-អាល់កុល ៦កាន និង
៤-ពងទា ១០០០គ្រាប់។
ចំណាយសរុប ប្រហែល ៥០០០ដុល្លារ។