«ជួយគ្នាក្នុងគ្រាលំបាក» សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី នាំយកនូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់អ្នកជំងឺកំពុងសម្រាកព្យបាល និងធ្វើចត្តាឡីស័ក
«ជួយគ្នាក្នុងគ្រាលំបាក»

សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូលនិធិ មុទិតា ព្រះអង្គសព្វព្រះហឫទ័យប្រោសប្រទានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមូលនិធិមុទិតា នាំយកនូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រោសព្រះរាជទានតាមរយៈមូលនិធិ រួមមានជាម៉ាសការពារជូនដល់ក្រុមគ្រូពេទ្យ អ្នកជំងឺកំពុងសម្រាកព្យបាល និងធ្វើចត្តាឡីស័ក ព្រមទាំងព្រះអំណោយផ្ទាល់ព្រះអង្គ ដើម្បីរួមចំណែកសម្រាលទុក្ខលំបាកជូនដល់បងប្អូនប្រជារាស្រ្តដែលរស់នៅក្នុងខណ្ឌដង្កោ និងខណ្ឌស្ទឹងមានជ័យ និងនៅតាមបណ្តាទីតាំងមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ ដែលកំពុងទទួលរងផលប៉ះពាល់ដោយការរីករាលដាលនៃមេរោគកូវីត១៩។











