ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៣៨៨នាក់ (ឆ្លងសហគមន៌ ៣៨៧នាក់ និងនាំចូល ១នាក់)
រហូតដល់មកដល់វេលាព្រឹកម៉ោង៧.០០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៣៨៨នាក់ (ឆ្លងសហគមន៌: ៣៨៧ និងនាំចូល: ១) និងមានជាសះស្បេីយ ៤៨នាក់ ចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១៣៧៩០នាក់ ចំនួនសំរាកពេទ្យ ៨៤៨៧និងចំនួនជាសះស្បេីយសរុបកេីន ៥២០០នាក់ និង ស្លាប់ថ្មី ៣នាក់ សរុបស្លាប់ ៩៦នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ៩១៤៣៩៨ ស្មេីនឹង ៥៤៤២៨ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។




