ក្រសួងសុខាភិបាលប្រកាសពីមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៧៣០នាក់ និងមានឣ្នកជាសះស្បើយ ចំនួន ១៦៩នាក់
គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសពីមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៧៣០នាក់ (ឆ្លងសហគមន៌: ៧២៨ និងនាំចូល: ២)និងមានឣ្នកជាសះស្បើយ ចំនួន ១៦៩នាក់ និងស្លាប់ថ្មី ៦នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១៤៥២០នាក់ ចំនួនសំរាកពេទ្យ ៩០៤០នាក់ និងចំនួនអ្នកជាសះស្បេីយសរុបកេីន ៥៣៦៩នាក់ សរុបស្លាប់ ១០៣នាក់ ។ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ហើយត្រូវបន្តរក្សាគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ៩២២៥០០ ស្មេីនឹង ៥៤៩១០ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។