ក្រសួងសុខាភិបាលនៃកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៩៣៨នាក់​ (ឆ្លងសហគមន៌​ទាំងអស់)

គិតរហូតមកដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១​ វេលាម៉ោង៧.០០នាទីព្រឹក ក្រសួងសុខាភិបាលនៃកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៩៣៨នាក់​ (ឆ្លងសហគមន៌​ទាំងអស់) និងមានជាសះស្បេីយ​ ៣៦១នាក់ ចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១៦២៩៩នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ១០៣៩៤​នាក់ និងចំនួនជាសះស្បេីយសរុប​កេីន ៥៧៩១នាក់​​​​​​​​​​​​​​​​​ និងស្លាប់ថ្មី​ ១នាក់​ សរុប​អ្នកស្លាប់ ១០៧នាក់ ក្នុងនោះភ្នំពេញ ៦០៨នាក់ ខេត្តកណ្ដាល ១៧៥នាក់ ខេត្តព្រះសីហនុ ៧៧នាក់ ខេត្តបន្ទាយមានជ័យ ៥១នាក់ ខេត្តកំពង់ស្ពឺ ១៤នាក់ ខេត្តតាកែវ ៤នាក់ ខេត្តកំពង់ចាម ៣នាក់ ខេត្តត្បូងឃ្មុំ ២នាក់ ខេត្តពោធិ៍សាត់ ១នាក់ ខេត្តស្វាយរៀង ១នាក់ ខេត្តបាត់ដំបង ១នាក់ ខេត្តប៉ៃលិន ១នាក់ ខេត្តសៀមរាប ១នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ដោយត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង