ក្រុមការងារលេខាធិការដ្ឋាន នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់បងប្អូនកងកម្លាំងកំពុងប្រចាំការនៅទីបញ្ជាការគោលដៅតំបន់លឿងទុំ

ភ្នំពេញ៖ ថ្ងៃអង្គារ ទី៤ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារលេខាធិការដ្ឋាន នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់បងប្អូនកងកម្លាំងកំពុងប្រចាំការនៅទីបញ្ជាការគោលដៅតំបន់លឿងទុំ សង្កាត់ចាក់អង្រែលើ-ចាក់អង្រែក្រោម និងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ដែលកំពុងបំពេញភារកិច្ចក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ ភូមិសាស្រ្តរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា ជំនួសមុខឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាបញ្ជាការរួមគ្រប់គ្រងតំបន់លឿងទុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ដែលបាននាំយកអំណោយ ប្រគល់ជូនទីបញ្ជាការ ដើម្បីបែង ចែកជូនបងប្អូនកងកម្លាំងនៅតាមគោលដៅសង្កាត់ចាកអង្រែលើ-ចាក់អង្រែក្រោម និងសង្កាត់បឹងទំពន់ទី២ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

លោកឧត្តមសេនីយ៍ទោ បន្តថា អំណោយដែលទទួលបាននៅពេលនេះ បញ្ជាក់ឲ្យឃើញពីវប្បធម៌ចែករំលែក ក៏ដូចជាការលើកទឹកចិត្តឲ្យបងប្អូនកងកម្លាំងកាន់តែមានស្មារតីបំពេញភារកិច្ចបានល្អបន្ថែមទៀត។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា សូមជូនពរដល់សប្បុរសជនទាំងអស់ ជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសចៀសផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩៕
