អ្នកជំងឺចំនួន ១២៧នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យឲ្យត្រឡប់ទៅផ្ទះវិញកាលពីព្រឹក ថ្ងៃទី០៤

ភ្នំពេញ៖ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ អ្នកជំងឺចំនួន ១២៧នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងឲ្យត្រឡប់ទៅផ្ទះវិញកាលពីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។



