ក្រសួងសុខាភិបាលប្រកាសពីការរកឃើញអ្នកឆ្លងថ្មី ៦៧២នាក់ទៀត ជាសះស្បើយ ២២៨នាក់ និងស្លាប់ថ្មី ៣នាក់
គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ 🇰🇭ក្រសួងសុខាភិបាលប្រកាសពីការរកឃើញអ្នកឆ្លងថ្មី ៦៧២នាក់ទៀត ជាសះស្បើយ ២២៨នាក់ និងស្លាប់ថ្មី ៣នាក់ អ្នកឆ្លងសរុប ១៦៩៧១នាក់ អ្នកជាសះស្បើយ ៦០១៩នាក់ អ្នកស្លាប់កើនឡើង ១១០នាក់។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ដោយត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។