រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១០០/២១ សសរ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង”
ភ្នំពេញ៖ សេចក្តីជូនដំណឹងស្តីពីសន្និសីទសារព័ត៌មានផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១០០/២១ សសរ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” សម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១
រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១០០/២១ សសរ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” សម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី នៅសាលារាជធានីភ្នំពេញ (សាលប្រជុំ ជាន់ទី២ អគារ “ខ”)។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាប និងចូលរួមតាមការគួរ។
វាគ្មិនចូលរួម៖
១. ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ
២. ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ
៣. ឯកឧត្តម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ។
ក្រៅពីការបង្រួមទីតាំងក្នុង «តំបន់ក្រហម» សាលារាជធានីភ្នំពេញ ក៏បានបង្រួមទីតាំងនៅក្នុង «តំបន់លឿងទុំ» ក្នុងខណ្ឌមួយចំនួនទៀតផងដែរ៕