ឯកឧត្តម គឹម សន្តិភាព នាំយកស្បៀងមួយចំនួន ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងក្រីក្រនៅតំបន់បិទខ្ទប់ តាមរយៈសាលារាជធានីភ្នំពេញ
ភ្នំពេញ៖ នៅសាលារាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បត្តិ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ដឹកនាំដោយឯកឧត្តម គឹម សន្តិភាព ប្រធានផ្នែកក្រៅប្រទេស នៃយុវជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនប្រចាំប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ អមដំណេីរដោយឯកឧត្តមអនុប្រធានផ្នែកក្រៅប្រទេស នៃយុវជនថ្នាក់កណ្តាល ឯកឧត្តមអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនប្រចាំប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ និងឯកឧត្តម អស់លោក លោកស្រី ដែលជាសមាជិក សមាជិកា ព្រមទាំងតំណាងឱ្យសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជារស់នៅប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ បាននាំយកស្បៀងមួយចំនួន ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងក្រីក្រនៅតំបន់បិទខ្ទប់ តាមរយៈសាលារាជធានីភ្នំពេញ នូវអង្ករចំនួន ៣១តោន និងមីជាតិចំនួន ៣ ៦៨០កេស សរុបជាទឹកប្រាក់ចំនួន (២៨ ៩៨០ដុល្លារ)៕