ប្រជាពលរដ្ឋ ៤០គ្រួសារក្នុងសង្កាត់រតនៈទទួលបានអំណោយពីសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ

ខេត្តប៉ៃលិន៖ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម កែវ ចំរើន ប្រធានក្រុមការងារចុះជួយសង្កាត់រតន: បានចូលរួមក្នុងកម្មវិធីចែកអំណោយរបស់ក្រុមក្រឡាហោមមនុស្សធម៌ ដឹកនាំដោយ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង បានចុះចែកដល់ប្រជាពលរដ្ឋដែលរស់នៅសង្កាត់រតនៈ ចំនួន ៤០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ១ការុង ស្មើនឹង ២០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកសុីអុីវទឹកត្រី ១យួរ និងទឹកសុទ្ធ ៥យួរ។
ក្នុងឱកាសនោះផងដែរឯកឧត្តមក៏បានផ្សព្វផ្សាយព័ត៌មានឲ្យបងប្អូនប្រជាពលរដ្ឋយល់កាន់តែច្បាស់ពីវិធានការសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ដើម្បីជៀសឆ្ងាយពីការឆ្លងជំងឺកូវីដ-១៩ នេះ៕



