ជនសង្ស័យ២នាក់ចូលគាស់ផ្ទះលួចសម្ភារៈនិងម្នាក់ទៀតចូលបន្លំយកម៉ូតូបាន១គ្រឿងត្រូវកងអាវុធហត្ថឃាត់ខ្លួនបានទាំង៣នាក់

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ចូលគាស់ផ្ទះប្រជាពលរដ្ឋដើម្បីចូលលួចសម្ភារ:បានមួយចំនួនធំនិងម្នាក់ទៀតចូលបន្លំយកម៉ូតូបាន១គ្រឿងត្រូវអាវុធហត្ថឃាត់ខ្លួនបានទាំង៣នាក់។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបានឲ្យដឹងថាករណីទី១ យោងតាមពាក្យបណ្ដឹងលេខ៤៤ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ របស់ឈ្មោះ លឹម ជីម៉េង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចសម្ភារៈនៅចំណុចមុខសណ្ឋាគារលីហេងឆាយ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីបានទទួលពាក្យបណ្ដឹងហើយលោកបានដឹកនាំកំលាំងអាវុធហត្ថ១ក្រុមចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ១.ឈ្មោះ ខាំ សុង ហៅ ដឺន ភេទប្រុស អាយុ៣៧ឆ្នាំ ២.ឈ្មោះ ឌៀប សុឃឿន ហៅ វិត ភេទប្រុស អាយុ៣៧ឆ្នាំ អ្នកទាំង២ រស់នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតវត្ថុតាងសម្ភារៈក្នុងផ្ទះបានមួយចំនួនធំ។

ចំណែកករណីទី២ទៀត តាមពាក្យបណ្ដឹងលេខ៤៥ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ របស់ឈ្មោះ ហែម សុជា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ករណីបាត់ម៉ូតូ១គ្រឿង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះ។ ក្រោយពីបានទទួលពាក្យបណ្ដឹងហើយលោកបានដឹកនាំកំលាំអាវុធហត្ថ១ក្រុមចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យបាន១នាក់ឈ្មោះ វង្ស សុវត្ថិ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងដកហូតវត្ថុតាងម៉ូតូ១គ្រឿង ម៉ាកហុងដាឃ្លីច ពណ៌ក្រហម គ្មានស្លាកលេខ ហើយបញ្ជូនមកអាវុធហត្ថក្រុងដើម្បីសួរនាំ។ អ្នកទាំង៣នាក់២នាក់បានឆ្លើយសារភាពថា រំលងអាធ្រាត្រពួកខ្លួនបានធ្វើសកម្មភាពទៅគាស់ផ្ទះរបស់ជនរងគ្រោះចូលលួចសម្ភារ:ក្នុងផ្ទះបានមួយចំនួនធំលាក់ទុកក្នុងបន្ទប់ជួលរបស់ខ្លួន ក្រោយមកពួកខ្លួនបានចែកគ្នាទុកប្រើប្រាស់ក្នុងបន្ទប់ជួលរៀងៗខ្លួនផងដែរ។ ចំណែក១នាក់ទៀតបានបន្លំធ្វើជាម្ចាស់ម៉ូតូម៉ាកឃ្លិចហើយបានប្រាប់ជាងថា ចាំយកម៉ូតូម៉ាកឃ្លិច ពណ៌ក្រហមនេះក្រោយមកជាងធ្វើម៉ូតូម៉ាកឃ្លិចរួច រូបខ្លួនបានជិះម៉ូតូនោះទៅទុកនៅផ្ទះរបស់ឈ្មោះ ម៉ៅ នៅទំនប់ក៥ បន្ទាប់មកបានយកម៉ូតូនោះទៅបញ្ចាំស្រាប់ម្ចាស់កន្លែងបញ្ចាំបានតេហៅសមត្ថកិច្ចមកចាប់ខ្លួនតែម្ដង។លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៣នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីដាក់ទោសទៅតាមច្បាប់ចំណែកម៉ូតូអាវុធហត្ថប្រគល់ឲ្យម្ចាស់ដើមវិញ៕
