ឃាត់ខ្លួនអ្នកញៀនល្បែងស៊ីសងប្រជល់មាន់ដាក់លុយបាន ១២នាក់ នៅស្រុកស្រុកស្រីសន្ធរ
ខេត្តកំពង់ចាម ៖ កម្លាំងសមត្ថកិច្ចចម្រុះបានសហការគ្នា ចុះបង្ក្រាបទីតាំងបេីកលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់)នៅចំណុចចុងព្រែកបទ ស្ថិតក្នុងភូមិផ្ទះកណ្ដាលក្រោម ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលធ្វេីឡេីងនៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានរាយការណ៍ពីប្រជាពលរដ្ឋល្អ ។
ការបង្ក្រាបចូលរួមនិងដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងអាជ្ញាធរមូលដ្ឋាន និងសម្របសម្រួលការងារផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាប ។
លោកវរសេនីយ៍ឯក ថាញ់ សុខវុន បានឲ្យដឹកថា លោកបានទទួលភារកិច្ចពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ឲ្យដឹកនាំកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌចុះបង្ក្រាបករណី រារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការប្រមូលផ្តុំមនុស្សមកលេងល្បែងស៊ី សងនៅទីតាំងខាងលេីនេះ ។
លោកបន្តថា ជាលទ្ធផលកម្លាំងសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន ១២នាក់អត្តសញ្ញាណដូចខាងក្រោមនេះ ៖
១.ឈ្មោះ គីម តូនី ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទូរីលើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
២.ឈ្មោះ សុខ អាន ភេទប្រុស អាយុ៦១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរកាទ្វា ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៣.ឈ្មោះ វ៉ាន់ សឿង ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្នារស ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៤.ឈ្មោះ គង់ សារិទ្ធ ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៥.ឈ្មោះ ងួន ផល្លា ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៦.ឈ្មោះ សាំង សារី ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទាហ៊ា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៧.ឈ្មោះ គឹម អូន ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៨.ឈ្មោះ ហ៊ីម អ៊ាវ ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៩.ឈ្មោះ ងួន ផលលាប ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
១០.ឈ្មោះ សួន រ៉ូត ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
១១.ឈ្មោះ ប៉ាង បូណា ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
១២.ឈ្មោះ សុបិន្ត ម៉េងទ្រី ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រែកពោធិ៍ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ចំណែកវត្ថុតាងដែលហកហូតបានរួមមាន៖ ទូរស័ព្ទចំនួន ១២គ្រឿង សត្វមាន់ជល់ចំនួន២ក្បាល(ងាប់) កន្ត្រក់ដាក់សត្វមាន់ចំនួន២ ប្រាក់រៀលចំនួន ៧៧០០០០រៀល (ប្រាំពីរសែនប្រាំពីរម៉ឺនរៀល) ប្រាក់ដុល្លាចំនួន ៧៤០$ ប្រាំពីរ រយសែសិបដុល្លាអាមេរិក) រថយន្តចំនួន ៣គ្រឿង ម៉ូតូចំនួន ៤គ្រឿង (រក្សារទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះកណ្ដាល ។
បច្ចុប្បន្នជនសង្ស័យចំនួន ១២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ចូនមកកាន់ស្នងការនគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់ តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕ P19