កម្មករសំណង់ចំនួន ៥០០គ្រួសារទទួលបានអង្ករ ស្បៀងអាហារពី សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ

ភ្នំពេញ៖ លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំនៃក្រុមការងារយុវជនក្រសួងបរិស្ថានឯកឧត្តម សឹម យ៉ារ៉ែន ព្រមទាំងឯកឧត្តម សេន ណ៉ាសុី ថ្នាក់ដឹកនាំនៃក្រុមការងារយុវជនក្រសួងបរិស្ថាន លោក គឹម សុខរី នាយកកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ផងដែរ ក្រោមការសម្របសម្រួលរៀបចំដោយកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្ដម សាយ សំអាល់ ប្រធានសសយករាជធានីភ្នំពេញ ចំនួន ៥០០ឈុត តាមរយៈអង្គការការីតាស់កម្ពុជា ទៅចែកជូនដល់បងប្អូនកម្មករសំណង់ដែលមានជីវភាពខ្វះខាត ចំនួន ១១០គ្រួសារ ដែលស្ថិតក្នុងបុរី អិល អេច អិល នឹងចំនួន ៣៩០គ្រួសារទៀត ស្ថិតក្នុងភូមិវិមានទ្រង់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្នុង១គ្រួសារទទួលបានអង្ករ១០គីឡូ ឈុតបន្លែនិងស៊ុត ១កញ្ចប់ ដើម្បីរួមចំណែកដោះស្រាយជីវភាពពួកគាត់កំពុងទទួលរងនូវការលំបាកក្នុងបរិបទ កូវីដ.១៩ មួយរយៈពេលកន្លងមកនេះ។
ក្នុងឱកាសនោះដែរ លោកជំទាវបានមានប្រសាសន៍ថា អំណោយដែលបាននិងកំពុងចែកជូនបងប្អូនកម្មករសំណង់នាពេលនេះ គឺជាផ្នែកមួយសម្រាប់បងប្អូនកំពុងតែខ្វះខាតប៉ុណ្ណោះ ហើយលោកជំទាវបានផ្តាំផ្ញើរឲ្យបងប្អូនកម្មករទាំងអស់ សូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវការនូវរីករាលដាលនៃជំងឺកូវីដ.១៩នេះ ដោយគ្រាន់តែ នៅក្នុងផ្ទះ បើសិនជាមិនមានភាពចាំបាច់អ្វីត្រូវចេញទៅក្រៅ ត្រូវឧស្សាហ៍លាងដៃជាមួយនឹងសាប៊ូ ឬអាល់កុល ជែល ឲ្យបានញឹកញាប់ ហើយរក្សាគម្លាតសង្គមឲ្យបាន១.៥០ម៉ែត្រយ៉ាងតិច ព្រមទាំងពាក់ម៉ាសជាប្រចាំ ដើម្បីចៀសផុតពីការចម្លងនៃជម្ងឺកូវិដ.១៩ នោះកម្ពុជានឹងរួចផុតពីភាពលំបាកនេះហើយ៕ អរគុណសន្តិភាព