ក្រុមហ៊ុន WILMAR MARKETING CLV COMPANY LIMITED ប្រគល់ស្បៀងអាហារជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយមេរោគកូវីដ-១៩

ភ្នំពេញ ៖ ក្រុមហ៊ុន WILMAR MARKETING CLV COMPANY LIMITED បានប្រគល់ស្បៀងអាហារមួយចំនួនជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរង​ផល​ប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ខណៈដែលជម្ងឺនេះនៅតែបន្តការរាតត្បាត ដោយបានធ្វើអោយប្រជាពលរដ្ឋប្រមាណជាង១ម៉ឺននាក់ហើយបានឆ្លងនិងបានធ្វើឱ្យចំនួន អ្នកស្លាប់កើនឡើងរហូតដល់ជាង ១០០នាក់ហើយ។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៧ ឧសភានេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន WILMAR MARKETING CLV COMPANY LIMITED ដែលបានឧបត្ថម្ភ ទឹកស៊ីអុីវឆ្មាខ្មៅចំណុះ ៥០០មីលីលីត្រ ចំនួន ២៥០០កេស មីម៉ីសាន ២៥០ក្រាម ចំនួន ៨៣៤កេស និងប្រេងឆា អរឃីដ ចំណុះ ១លីត្រ ចំនួន ១៦៦៧កេស ជូនរដ្ឋបាលរាជធានី​ភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩ ។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលន មេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ ៕
អត្ថបទដែលជាប់ទាក់ទង